Skip to content

ឧបសម្ព័ន្ធ៖ វាក្យស័ព្ទ ក្នុងច្បាប់ស្តីពី តំបន់ការពារធម្មជាតិ

ជីវៈចម្រុះ ៖ សំដៅដល់បណ្តាសារពាង្គកាយខុសគ្នានៅក្នុងប្រភេទតែមួយ ឬ ប្រភេទផ្សេងគ្នា និងបណ្តាសារពាង្គកាយ រស់នៃគ្រប់លំដាប់ថ្នាក់ និងប្រភពទាំងអស់ រួមទាំងប្រព័ន្ធអេកូឡូស៊ី ដែនដីគោក ដែនសមុទ្រ ដែនទឹកសាប និងបណ្តា ទំនាក់ទំនងអេកូឡូស៊ី ដែលនៅក្នុងនោះមានប្រព័ន្ធអេកូឡូស៊ីទាំងនេះ។

ធនធានធម្មជាតិ ៖សំដៅដល់ចំណែកណាមួយនៃបរិស្ថានធម្មជាតិ មានជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ភូតគាម ប្រព័ន្ធ អេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាត និងឧស្ម័ន ថ្ម និងខ្សាច់ ត្បូងថ្ម ព្រៃឈើ និងអនុផលព្រៃឈើ ពពួកសត្វព្រៃ មច្ឆជាតិ (ច្បាប់ដើមដាក់ថាមច្ឆាជាតិ) ធនធានជលផល។

ប្រភេទកម្រ ៖ សំដៅដល់ប្រភេទទាំងឡាយណាដែលមានចំនួនតិចតួច ប៉ុន្តែវាពុំស្ថិតនៅក្នុង ភាពគ្រោះថ្នាក់ផុតពូជ ភ្លាមៗទេ ។ ជាទូទៅប្រភេទទាំងនោះ គេតែងជួបប្រទះក្នុងបណ្តាភាវៈ ប្រចាំទីក្នុងជម្រកពិសេសណាមួយ ឬ ស្ថិតនៅ រាយប៉ាយយ៉ាងរង្វើលនៅលើតំបន់ដ៏ធំល្វឹងល្វើយ។

ប្រភេទជិតផុតពូជ ៖ សំដៅដល់ពពួកសត្វ ឬ រុក្ខជាតិ ដែលអាចវិនាសសាបសូន្យបណ្តាលមកពីការប្រែប្រួលបរិស្ថាន ដោយធម្មជាតិ ឬ ការធ្វើអាជីវកម្មផ្ទាល់របស់មនុស្ស ការខូចខាត ហិនហោចជម្រក ការគម្រាមកំហែងពីប្រភេទដទៃ ទៀត ការប្រែប្រួលបណ្ដាញអាហារ ការបំពុល ឬ បណ្តាលមកពីបន្សាំនៃកត្តាទាំងនេះ។

ប្រព័ន្ធអេកូឡូស៊ី ៖ សំដៅដល់សំណុំអន្តរអំពើចម្រុះនៅលើផ្ទៃដីមួយជាក់លាក់រវាងបណ្តាភាវៈមានជីវិត (សារព័ន្ធ រុក្ខជាតិ សត្វមីក្រូសរីរាង្គ) ជាមួយនឹងមជ្ឈដ្ឋានគ្មានជីវិត (អាកាសធាតុ មីក្រូអាកាសធាតុ ដី ទឹក) ដែលបង្កនូវស្ថាបនកម្ម របស់បរិស្ថាន និងជាឯកតាបំពេញមុខងារមួយនៅលើសំបកផែនដី។ មនុស្សរួមជាមួយសំបកផែនដី មនុស្សរួមជាមួយ តម្រូវការផ្នែកសេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងបរិស្ថាន ក៏ជាផ្នែកចម្រុះរួមមួយនៃបណ្តាប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើដែរ។

តំបន់ស្នូល ៖ សំដៅដល់តំបន់ដែលមានតម្លៃខ្ពស់ សម្រាប់ការអភិរក្ស ប្រភេទសត្វ និងរុក្ខជាតិដែលកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ គម្រាមកំហែងហើយនិងប្រព័ន្ធអេកូឡូស៊ីផុយស្រួយ។

  • ការចេញ ចូលតំបន់នេះត្រូវហាមឃាត់ លើកលែងតែមន្រ្តីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ដែលមាន ភារកិច្ច។
  • អ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តធម្មជាតិក្នុងគោលបំណងការពារនិងអភិរក្សធម្មជាតិ ជីវៈចម្រុះ និង បរិស្ថាន ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងបរិស្ថាន។

តំបន់អភិរក្ស ៖ សំដៅដល់តំបន់ស្ថិតនៅជាប់នឹងតំបន់ស្នូល ដែលមានតម្លៃខាងការអភិរក្សធនធានធម្មជាតិ ប្រព័ន្ធ អេកូឡូស៊ីតំបន់ទីជម្រាល និងតំបន់ដែលមានលក្ខណៈទេសភាពធម្មជាតិ។

  • ការចេញ ចូលតំបន់នេះត្រូវមានការអនុញ្ញាតជាមុនពីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៅនឹងកន្លែង។
  • ការប្រើប្រាស់អនុផលធនធានធម្មជាតិ សម្រាប់ជីវភាពរបស់សហគមន៍មូលដ្ឋានជនជាតិដើមភាគតិច និងមិន ធ្វើឱ្យប៉ះពាល់ខ្លាំងដល់ជីវៈចម្រុះ ត្រូវស្ថិតក្រោមការត្រួតពិនិត្យហ្មត់ចត់បំផុត។

តំបន់ប្រើប្រាស់ដោយចីរភាព ៖ សំដៅដល់តំបន់ដែលមានតម្លៃផ្នែកសេដ្ឋកិច្ចជាតិខ្ពស់ បម្រើដល់ការគ្រប់គ្រង និង អភិរក្សតំបន់ការពារធម្មជាតិផ្ទាល់ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន និងជនជាតិ ដើមភាគតិច។ តំបន់ប្រើប្រាស់ដោយចីរភាពរួមមាន ៖

  • តំបន់អភិរក្សវប្បធម៌ធម្មជាតិ និងបេតិកភណ្ឌ
  • តំបន់ទេសចរណ៍ធម្មជាតិ
  • តំបន់អភិរក្សសត្វព្រៃ និងសេវាកំសាន្ត
  • តំបន់ស្តារធនធានជីវចម្រុះ
  • សហគមន៍តំបន់ការពារធម្មជាតិ
  • តំបន់រុក្ខឧទ្យាន
  • តំបន់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ប្រព័ន្ធធារាសាស្រ្ត អាងស្តុកទឹក វារីអគ្គិសនី បង្គោលចរន្តអគ្គិសនី
  • តំបន់ភូគព្ភសាស្រ្ត
  • តំបន់អាជីវកម្មជ័ររុក្ខជាតិ អនុគ្រោះដល់បរិស្ថានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងតំបន់ជុំវិញ។

តំបន់សហគមន៍មូលដ្ឋាន ៖ សំដៅដល់តំបន់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់សហគមន៍មូលដ្ឋាន និងជន ជាតិដើមភាគតិច ដែលមានសកម្មភាពស្រាប់ រួមមានលំនៅដ្ឋាន ស្រែ និងចំការ។ ការចេញលិខិត ឬប័ណ្ណសម្គាល់ សិទ្ធិកាន់កាប់ដីធ្លី ឬ ការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លីនៅក្នុងតំបន់នេះ ត្រូវមានការបញ្ជាក់យល់ព្រមជាមុនពីក្រសួង បរិស្ថាន។

សហគមន៍តំបន់ការពារធម្មជាតិ ៖ សំដៅដល់ការចូលរួមរបស់ប្រជាសហគមន៍មូលដ្ឋាន ឬ ជនជាតិដើមភាគតិច ក្រោមរូបភាពរចនាសម្ព័ន្ធជ្រើសតាំងរដ្ឋបាលមួយ ដែលមានការទទួលស្គាល់ពីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ក្នុងគោលបំណងចូលរួមរៀបចំគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិក្នុងតំបន់ជាក់លាក់ណាមួយនៃតំបន់ការពារ ធម្មជាតិប្រកបដោយនិរន្តភាព សំដៅចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ឬ ជនជាតិដើមភាគ តិច។

តំបន់ការពារធម្មជាតិ ៖ សំដៅដល់តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន៖ ដែនដីគោក ឬ ដែនទឹក រួម ទាំងឆ្នេរសមុទ្រ និងសមុទ្រស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬ តំបន់ដែលបង្កើតថ្មី ក្នុងដែន សមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ តំបន់ទាំងនោះមានសារៈសំខាន់ទាំងផ្នែករូបសាស្រ្ត និងផ្នែកជីវសាស្រ្ត ដែលតម្រូវ ឱ្យមានការគ្រប់គ្រងតាមច្បាប់ក្នុងបំណងការពារ និងថែទាំជីវៈចម្រុះ ធនធានធម្មជាតិ និងធនធានវប្បធម៌ហើយត្រូវ បានគ្រប់គ្រងប្រកបដោយនិរន្តភាពគ្រប់ជំនាន់ ដើម្បីផលប្រយោជន៍បរិស្ថាន សង្គម និងសេដ្ឋកិច្ច។

ឧទ្យានជាតិ ៖ សំដៅដល់តំបន់ធម្មជាតិក្នុងដែនដីគោក និង/ឬ ដែនទឹក ដែលត្រូវបានកំណត់ដើម្បី ៖

  1. ការពារតួនាទីខាងផ្នែកប្រព័ន្ធអេកូឡូស៊ីមួយ ឬ ច្រើន របស់តំបន់ដែលបានកំណត់ សម្រាប់ជាប្រយោជន៍ ដល់មនុស្សជំនាន់ក្រោយ។
  2. កំរិតដល់ការប្រើប្រាស់ ដែលអាចធ្វើឱ្យខូចខាត ឬ បំផ្លិចបំផ្លាញដល់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារតួនាទីរបស់តំបន់នោះជាមួយនឹងគោលបំណងនៃការកំណត់តំបន់។
  3. ផ្តល់ជាមូលដ្ឋានសម្រាប់ការកំសាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងជំនឿ ដែល គ្រប់សកម្មភាពទាំងនេះ ពុំបង្កការគម្រាមកំហែងដល់បរិស្ថានធម្មជាតិ និងវប្បធម៌ នៅក្នុងមូលដ្ឋាន។

ដែនជម្រកសត្វព្រៃ ៖ សំដៅដល់តំបន់ក្នុងដែនដីគោក ឬ ដែនទឹក ដែលតម្រូវឱ្យមានការធ្វើអន្តរាគមន៍យ៉ាងសកម្ម សម្រាប់បំពេញគោលបំណងគ្រប់គ្រង ដើម្បីធានាឱ្យមានការថែទាំទីជម្រក និង/ឬ ដើម្បីបំពេញល័ក្ខខ័ណ្ឌចាំបាច់ សម្រាប់ប្រភេទណាមួយនៃសត្វ ឬ រុក្ខជាតិ។

តំបន់ប្រើប្រាស់ច្រើនយ៉ាង ៖ សំដៅដល់តំបន់ក្នុងដែនដីគោក និង/ឬ ដែនទឹក ដែលក្នុងនោះមានសម្បូណ៌ដោយ ប្រព័ន្ធធម្មជាតិ ដែលពុំទាន់ទទួលរងការបំផ្លិចបំផ្លាញ និងដែលតម្រូវឱ្យមានសកម្មភាពគ្រប់គ្រង ដើម្បីធានាការពារ និងការថែទាំធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីសម្រាប់ពេលយូរអង្វែង។ ទន្ទឹមនឹងនោះដែរអាចផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់តាមតម្រូវការរបស់សហគមន៍។

តំបន់ការពារទេសភាព ៖ សំដៅដល់តំបន់នៃដែនដីគោក និង/ឬ ដែនទឹក ដែលតំបន់នោះទទួលរងអន្តរអំពើរបស់ មនុស្ស ទៅលើធម្មជាតិ ដោយបង្កើតបានជាតំបន់ ដែលមានលក្ខណៈប្លែកខាងផ្នែកសោភ័ណភាពធម្មជាតិ ឬ កែច្នៃ អេកូឡូស៊ី ឬ វប្បធម៌ និងជាទូទៅសម្បូណ៌ដោយជីវៈចម្រុះ។ ការថែរក្សាអន្តរអំពើជាប្រពៃណីបែបនេះ មានសារៈ- សំខាន់ជាអាយុជីវិតចំពោះកិច្ចការពារ ថែរក្សា និងការវិវឌ្ឍតំបន់បែបនេះ។

តំបន់បេតិកភណ្ឌធម្មជាតិ ៖ សំដៅដល់តំបន់ក្នុងដែនដីគោក និង/ឬ ដែនទឹកដែលតំបន់នោះមានលក្ខណៈ ពិសេសពីធម្មជាតិ ឬ ពាក់កណ្តាលកែច្នៃធម្មជាតិ និងមានតម្លៃលេចធ្លោ ឬ ប្លែកពីគេ ដោយសារតំបន់នោះមាន ដោយកម្រមានគុណភាពជាតំណាងឱ្យប្រព័ន្ធធម្មជាតិនានា ឬ មានគុណភាពខាងផ្នែកសោភ័ណភាព ឬ សារៈ សំខាន់ខាងផ្នែកវប្បធម៌។

តំបន់ឋបនីយជីវមណ្ឌល ៖ សំដៅដល់តំបន់តំណាងឱ្យប្រព័ន្ធអេកូឡូស៊ីមានសារៈសំខាន់និងពុំរងនូវការខូចខាត​ ខ្លាំង ហើយព័ទ្ធជុំវិញទៅដោយតំបន់ប្រើប្រាស់មាននិរន្តរភាពដែលអនុញ្ញាតឱ្យមានសកម្មភាពមនុស្សក្នុងកម្រិត មួយជាកំណត់។

តំបន់រ៉ាមសារ ៖ សំដៅដល់តំបន់ដីសើម ដែលគេចាត់ទុកថា ជាតំបន់មានសារៈសំខាន់ផ្នែកអេកូឡូស៊ី ឬ ជីវៈចម្រុះ ជាលក្ខណៈអន្តរជាតិ។

តំបន់ដីសើម ៖ សំដៅដល់តំបន់មានលក្ខណៈជាវាលភក់ វាលល្បាប់ តំបន់មានរុក្ខជាតិពុករលួយ ទីដែលមានទឹក ក្នុងលក្ខណៈធម្មជាតិ ឬ សិប្បនិម្មិត តំបន់មានទឹកលិចជាអចិន្ត្រៃយ៍ ឬ តាមរដូវ ឬ ទឹកនឹង ឬ ទឹកហូរ ឬ ទឹកភ្លាវ  រួម ទាំងតំបន់ដែលមានជម្រៅមិនលើសពី៦ម៉ែត្រ ក្នុងពេលទឹកនាចទាបបំផុត។

ឧទ្យានជាតិសមុទ្រ ៖ សំដៅដល់តំបន់ឆ្នេរសមុទ្រទទួលឥទ្ធិពលជំនោរសមុទ្រលាយឡំជាមួយនឹងទឹកពីព្រៃភ្នំ រួម ទាំងកោះ គ្របដណ្តប់ដោយព្រៃឈើ រុក្ខជាតិ សត្វព្រៃ និងមច្ឆាជាតិគ្រប់ប្រភេទមានលក្ខណៈប្រវត្តិសាស្រ្ត និងតម្លៃ វប្បធម៌ ហើយតំបន់នេះត្រូវទទួលស្គាល់ដោយច្បាប់ និងគ្រប់គ្រងឱ្យមានប្រសិទ្ធភាព។

តំបន់ការពារធម្មជាតិថ្នាក់ខេត្ត-ក្រុង ៖ សំដៅដល់តំបន់ដីគោក ទឹកសាប សមុទ្រ កោះដែលត្រូវបានការពារ គ្រប់ គ្រងក្នុងគោលបំណងការពារ និងអភិរក្សធនធានជីវចម្រុះ ប្រពៃណី វប្បធម៌ ជំនឿ សាសនា ដែលមាននៅក្នុងតំបន់ នោះ និងប្រើប្រាស់ធនធានធម្មជាតិឱ្យមាននិរន្តរភាព។ សហគមន៍មូលដ្ឋាននឹងទទួលផលប្រយោជន៍ជាចម្បងពី ការគ្រប់គ្រងតំបន់ការពារធម្មជាតិថ្នាកខេត្ត ក្រុងនេះ។

តំបន់ឆ្នេរសមុទ្រ ៖ សំដៅដល់តំបន់ដីគោកដែលស្ថិតនៅជាប់សមុទ្រ និងទទួលរងឥទ្ធិពលនៃសមុទ្រមាននៅខេត្ត កំពត កោះកុង ក្រុងព្រះសីហនុ និងក្រុងកែប ដោយរួមបញ្ចូលទាំងបូរណភាពដែនសមុទ្រ ដែលលាតសន្ធឹងដល់ព្រំ ប្រទល់តំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខរបស់ព្រះរាជាណាចក្រកម្ពុជា។

ជនជាតិដើមភាគតិច ៖ សំដៅដល់អ្នកស្រុកដើមដែលរស់នៅតំបន់ភ្នំភាគច្រើនចិញ្ចឹមជីវិតដោយប្រព័ន្ធកសិកម្ម ពនេចរ និងប្រកបរបរបន្ថែមផ្សេងទៀត ដូចជាការបរបាញ់ ការនេសាទ និងការប្រមូលផល អនុផលធនធានធម្មជាតិ ជាដើម។

និរន្តរភាព ៖ សំដៅដល់ការមិនបង្កឱ្យមានភាពរិចរិលជាអចិន្រ្តៃយ៍ ឬ ជាបន្តបន្ទាប់ ឬ ការថយចុះនូវគុណភាពនៃ ប្រភេទសារពាង្គកាយរស់ ឬ គុណភាពនៃធនធានដទៃទៀតដែលស្ថិតនៅក្រោមរូបភាពនៃការប្រើប្រាស់ជាទ្រង់ទ្រាយ តូចក្តី ធំក្តី។

ទេសចរណ៍ធម្មជាតិ ៖ សំដៅដល់សេវាកម្មទេសចរណ៍នានា ដែលមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិជុំវិញ តំបន់ទេសចរណ៍ និងមានរូបភាពនិន្នាការបម្រើឱ្យសកម្មភាពអភិរក្ស។

ការប្រើប្រាស់ជាលក្ខណៈប្រពៃណី ៖ សំដៅដល់ការប្រមូលឈើងាប់ដោយធម្មជាតិ អនុផលធនធានធម្មជាតិជា ឱសថបុរាណ បន្លែ ផ្លែឈើ ការបរបាញ់សត្វព្រៃ ដែលច្បាប់អនុញ្ញាតដើម្បីបំពេញតម្រូវការម្តងម្កាលក្នុងរង្វង់គ្រួសារ តែប៉ុណ្ណោះ៕

 

បញ្ចេញមតិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

វណ្ណពិសិដ្ឋ

បំលាស់ប្តូរចំណេះដឹង​ដើម្បីការអភិវឌ្ឍន៌

កាត់ភ្លុក

ទីនេះ ប្រសូត្រឡើងសម្រាប់ការចែករំលែក !

សម្លេងស្មូត

https://www.cambodia453.wordpress.com/

Try Sunghy

Create your own inspiration by looking at your own past

takingthemaskoff

addiction mental health stigma

ម៉ាំប្រហុក

កាន់តែរៀនកាន់តែល្ងង់ The more you learn the more you become ignorant

សំណាងល្អសូមស្វាគមន៍

ស្រឡាញ់ខ្មែរ ជួយខ្មែរ ដើម្បីខ្មែរ

Rath Series Blog

Is Our Stories

ឧទ្ទេសាចារ្យ

Cambodian Angkor Watt Temple

AFL

THE SIMPLE WAY TO LEARN ARABIC AS A FOREIGN LANGAUGE

ដើម្បីរៀន

ការសិក្សារៀនសូត្រគឺគ្មានទីបញ្ចប់!

engkim009

This WordPress.com site is the cat’s pajamas

SPEAK ARABIC IN DUBAI

4 out of 5 Arabic students recommend this WordPress.com site

ឡែមឌឿន ដាឡឹម

សូមស្វាគមន៍

chhomsomnang2.wordpress.com/

កម្មវិធីសមថវិបស្សនាសិក្សាដើម្បីអប់រំខេត្តបន្ទាយមានជ័យ

វីរៈ ដារ៉ា Dara Vireak

Live with independent & freedom!

កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP Cambodia)

អនាគតនៃប្រទេសជាតិយើង ពឹងផ្អែកលើគុណភាពនៃការគិតរបស់យើង "The Future of Our Country Depends on the Quality of Our Thinking"

កំណត់ត្រា

សរសេរ និងចែករំលែកតែអ្វី ដែលជាការពិត

ចង្រ្កានបាយ

To dream a dream come true

អ៊ុំ ច័ន្ទសានិត

កំណត់​ហេតុ, អក្សរ​សាស្ដ្រ និង​ជីវិត

vsthea

សូមស្វាគមន៍!

Cheasovann

No One Is Perfect!

Luxsary

Tomorrow.Leader

vichet16898

This WordPress.com site is the cat’s pajamas

ក្មេងស្រុកស្រែ

Just another WordPress.com site

Kelvin Lux

ចែករំលែកទៅកាន់ពិភពលោក Share to the world

Explorer

Everywhere is learning

emsylong

This WordPress.com site is the bee's knees

សម្ដេច​ព្រះសង្ឃរាជ ជួន ណាត

វីរបុរស នៃ​ប្រជាជាតិ​ខ្មែរ

ទេវ័ន្ត

In the Busiest House, the Beggar Look in Dare Enter

mathkonkhmer

សូមស្វាគមន៍មកកាន់ mathkonkhmer

ជ្រុងមួយ

ចែករំលេកអ្វីដែលខ្ញុំមាន.....

សូម​ស្វាគមន៍ Bienvenue

ការស្វែងរកឧត្ដមភាពឲ្យជីវិត ជាដំណើរវែងឆ្ងាយ..! ~Nous devons être le changement que nous voulons voir dans le monde~ Gandhi

ប្លក់សុផាត បន្ទាយមានជ័យ

ជីវិតអ្នកមកពីជនបទ!

mcuubu.wordpress.com/

[URL=http://info.flagcounter.com/XivV][IMG]http://s03.flagcounter.com/count/XivV/bg_FFFFFF/txt_000000/border_CCCCCC/columns_2/maxflags_12/viewers_0/labels_0/pageviews_0/flags_0/[/IMG][/URL]

ទំព័រឫស្សីថ្មី

ទស្សនៈ​ថ្មី​លើ​ដែន​ដី​ចាស់​

Koun Kandol Sar Happy

This WordPress.com site is the cat’s pajamas

ស៊ូសុធារី

ការចែករំលែករបស់ខ្ញុំទៅកាន់អ្នក

ភរិយានិងម្ដាយម្នាក់

កំណត់ហេតុរបស់ភរិយានិងម្ដាយម្នាក់

♥ ទឹកចិត្តស្លាបប៉ាកកា ♥

កំប្លែង - អប់រំ - ស្នេហា

សម្លេងម្ចាស់ឆ្នោតកម្ពុជា

រួមគ្នាដើម្បី សុចរិតភាព និងសេរីភាព

sethsnap

Photographs from my world.

%d bloggers like this: